Angkor Tum Temple
ក្លោងទ្វារអង្គរធំ
តើក្លោងទ្វាររាជធានីអង្គរធំ មាននិមិត្តរូបអ្វីខ្លះ?
នៅចុងស.វទី១២ ក្រោយពីរំដោះទឹកដីពីសត្រូវឈ្លានពានចាម្ប៉ានៅក្នុងឆ្នាំ១១៨១មក ព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំ និងជួសជុលរាជធានីអង្គរឡើងវិញ ដោយបានកសាងកំពែងយ៉ាងខ្ពស់ព័ទ្ធជុំវិញរាជធានីដើម្បីការពារការវាយលុកពីសត្រូវ។ ព្រះបាទជ័យវរ្ម័នទី៧ បានយកនិមិត្តរូបនៃការកូរសមុទ្រទឹកដោះ ដើម្បីអោយប្រដិស្ថាននៅលើភពផែនដី ជាពិសេសគឺរាជធានីរបស់ព្រះអង្គតែម្តង ដើម្បីតំណាងអោយការបង្កបង្កើនផល និងភាពរីកចម្រើនមិនចេះចប់ (Symbol de fertilité et de prospérité)។ អញ្ចឹងហើយបានជា ប្រាសាទបាយ័ន្តគឺតំណាងអោយស្នូលនៃផែនដីផង និងភ្នំមន្ទរផង តាមលិទ្ធិព្រហ្មញ្ញសាសនា។ ម្យ៉ាងវិញទៀត ដោយសារព្រះអង្គគឺជាពុទ្ធសាសនិកជនទើបព្រះអង្គបានបញ្ជារអោយគេឆ្លាក់ស្នាដៃសិល្បៈ(ទាំងព្រហ្មញ្ញ និងពុទ្ធសាសនាមហាយាន) ទាំងអស់បញ្ចូលគ្នា។ ដូច្នេះ ការតុបតែងលំអនៅតាមក្លោងទ្វាររាជធានី គឺសុទ្ធសឹងបង្ហាញពីពពួកទេវតា នៅស្ថានទេវលោក ដោយមានការរៀបចំយ៉ាងល្អឥតខ្ចោះ។ តាមការសិក្សារបស់កញ្ញា ងិន ផល្លិកា គាត់សន្និដ្ឋាថា រូបមនុស្សទាំងបី ដែលអង្គុយក្នុងទម្រង់ជា មហារាជ
ហើយគង់នៅលើដំរីក្បាល៣ (ដែលលំអនៅតាមក្លោងទ្វារប្រាសាទនេះ) គឺប្រហែលជារូបរបស់ព្រះបាទជ័យវរ្ម័នទី៧ និងអគ្គមហេសីទាំងពីររបស់ព្រះអង្គគឺ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី (ក្នុងរូបតំណាងជាព្រះឥន្ទ្រ ?)។ ចំពោះបញ្ហានេះ យើងខ្ញុំក៏មិនទាន់យល់ស្របទាំងស្រុងដែរ ប៉ុន្តែនេះគឺជាសមត្ថកម្មមួយថ្មីទៀត សម្រាប់យើងទាំងអស់គ្នា ក្នុងការសិក្សាបន្ត។
អរុណសួស្តីមិត្តទាំងអស់គ្នា..!
No comments:
Post a Comment